x

News & Event

  • សេក្តីប្រកាសពត៌មានស្តីពី៖ “ការទិញ-លក់គោដែលជាកម្មសិទ្ធរបស់ i7 Ranch នៅប្រទេសកម្ពុជា ប្រេស៊ីល អាមេរិក និង ថៃ”
    កសិដ្ឋាន i7 Ranch មានកិតិ្តយសជូនដំណឹងដល់សាធារណៈជនចំពោះរាល់ “ការទិញ-លក់គោរបស់ i7 Ranch” នៅតាមបណ្តាលកសិដ្ឋាននៃបណ្តាលប្រទេសដូចខាងលើដែលមានគោ i7 Ranch និងគោដែល i7 Ranch បានបង់ប្រាក់បញ្ជាទិញរួចរាល់មេត្តាជ្រាបថា៖
    ចំណុចទី១- i7 Ranch មិនបានប្រគល់សិទ្ធ និងឯកភាពទៅអោយជនណាម្នាក់ ភាគីទីបី ឬ ស្ថាប័ន អង្គភាព ក្រុមហ៊ុនណាមួយ ក្នុងការលក់គោរបស់ខ្លួនដូចមានរាយនាម៍ក្នុងតារាង ឬ បញ្ជីសារពើភ័ណ្ឌដែល i7 Ranch បានបង់ប្រាក់ទិញរួចរាល់នោះឡើយ។
    ចំណុចទី២- ក្នុងករណី មានបុគ្គលណាម្នាក់ហ៊ានលក់គោ រឺក៏ទ្រព្យផ្សេងដែលជាកម្មសិទ្ធផ្ទាល់របស់ កសិដ្ឋាន i7 ដូចមានរាយនាម៍ក្នុងតារាង ឬបញ្ជីសារពើភ័ណ្ឌ ដោយពុំមានលិខិតអនុញ្ញាតជាលាយល័ក្ខអក្សរដែលចេញដោយកសិដ្ឋានi7ទេនោះ មានន័យថា ការទិញ-លក់គោ រឺទ្រព្យផ្សេងៗនោះគឺប្រព្រឹត្តល្មើស និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានទៅតាមច្បាប់នៃបណ្តាប្រទេសនីមួយៗ រួមទាំងសំណងនៃការខាតបង់ផ្សេងៗផងដែរ។
    អាស្រ័យដូចសេចក្តីមានចែងខាងលើ សូមសាធារជនទាំងអស់មេត្តាជ្រាបជាពត៌មាន និងសូមអរគុណ!។
     
    ភ្នំពេញ, ថ្ងៃទី ០១ខែកញ្ញា ឆ្នាំ២០២២
    ម្ចាស់កសិដ្ឋាន i7 Ranch
    ស្រី ចន្ធូ        
    .....................................................................................................................................
    PUBLIC ANNOUNCEMENT on "Sale-Purchase of Cattle Owned by i7 Ranch in Cambodia, Brazil, America, and Thailand"
    i7 Ranch Farm would like to notify the public that for every activity involving "Sale-Purchase of Cattles of i7 Ranch Farm" across the aforementioned listed farms in the destination countries with i7 Ranch cattle and whose i7 Ranch cattle are already paid for the purchase.
    Point 1: i7 Ranch Farm has not granted rights and approval to anyone, third party, or any institutions, companies, or organizations to sell its cattle, as namely indicated in the table or list of the purchase which i7 Ranch Farm has already paid for.
    Point 2: In the event, any person dares to sell cattle or other property owned by an i7 Ranch Farm, as namely indicated in the table or list without written permission issued by the i7 Ranch Farm, the activities involving the Sale-Purchase of Cattle or the properties owned by an i7 Ranch Farm shall be deemed committing the grave offenses and be subject to the liabilities before legislation pursuant to the respective countries including but not limited to liabilities to damage. With the above mention, please be kindly informed. Thank You
     
    September 01, 2022 Owner
    Srey Chanthou     
  • វគ្គបណ្តុះបណ្តាលបង្កាត់គោសិប្បនិមិ្មតជំនាន់ទី២ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ នៅកសិដ្ឋានi7

    ការសិក្សាវគ្គខ្លីជំនាញបង្កាត់សិប្បនិមមិ្មត(AI) របស់កសិដ្ឋានi7 ដែលបានការចូលរួមពីសិក្ខាកាមយ៉ាងច្រេីន​ ដែលមកពីបណ្តាខេត្តនានា​។  
    បញ្ជាក់ផងដែលថា​ ការសិក្សាវគ្គខ្លីជំនាញបង្កាត់សិប្បនិមម្មិត(AI)នេះ​ បង្កេីតឡេីងក្នុងគោលបំណង​ ចែករំលែកចំណេះជំនាញទៅកាន់សិក្ខាកាម​ ដេីម្បីអាចយកទៅប្រកបអាជីប​ រឺ​ ប្រេីសំរាប់គ្រួសារផ្ទាល់ដែលមានការចិញ្ចឹមគោបែបគ្រួសារ​ រឺក៏ជាលក្ខណៈបែបកសិដ្ឋានមធ្យម​។ គួរបញ្ជាក់ផងដែរថាការសិក្សាវគ្គខ្លីជំនាញបង្កាត់សិប្បនិមមិ្មត(AI) ជំនាន់ទី២នេះ បានដាក់បញ្ចូលការបង្រៀន៖

    កិបស្លឹកត្រចៀក​គោដែលមានអត្តប្រយោជន៍ដូចជា៖
    - សម្គាល់ឈ្មោះ​ មេ​ បា
    -សម្គាល់ថ្ងៃ​ ខែ​ ឆ្នាំកំណេីត
    -លេខរៀងគោផ្ទាល់។ 

    និងការបង្រៀនរបៀបបោះត្រាLogo និង​ វ៉ៃលេខសម្គាល់លេីដងខ្លួនគោ​ដែលមានអត្តប្រយោជន៍ដូចជា៖
    - សម្គាល់លេខរៀងរបស់គោ
    -សម្គាល់ឈ្មោះរបស់កសិដ្ឋាន
    -ងាយស្រួលក្នុងការចុះបញ្ជី​ ធ្វេីប្រវត្តិគោនីមួយៗ​។ 

  • ការតាំងពិព័រណ៌គោលើកទី១ នៅ Huai Thalaeng ប្រទេសថៃ

    ក្នុងនាមជាថ្នាក់ដឹកនាំ និង​ ក្រុមការងារ i7 ទាំងអស់ សូមគោរពថ្លែងអំណរគុណដល់អ្នកចាប់តាំងកម្មវិធីតាំងពិព័រណ៌គោ និងអ្នកអភិវឌ្ឍន៍ពូជគោនៃប្រទេសថៃទាំងអស់ ដែលបានយកចិត្តទុកដាក់ ផ្តល់កិត្តិយសស្វាគមន៍​ និង​ បានចែករំលែកនូវបទពិសោធន៍ល្អៗជាច្រើនសំរាប់ការអភិវឌ្ឍន៍វិស័យចិញ្ចឹមគោកម្ពុជាអោយកាន់តែរីកចម្រើនថែមទៀត

  • ការអញ្ជើញទស្សនៈកិច្ច របស់សមាគមន៏អ្នកបង្កាត់ពូជគោប្រ៉ាម៉ាន់ អូស្រ្តាលី

    សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សំរាប់ការវាយតំលៃខ្ពស់ក្នុងកិច្ចការរបស់យើង ពីសមាគមអ្នកបង្កាត់ពូជគោប្រាម៉ាន់អូស្រ្តាលី
    Great talking with our guest from Australia for sharing how to improve Genetics, Beef Industries and Dairy Cattle to i7 Ranch Cambodia

  • វគ្គបណ្តុះបណ្តាលបង្កាត់គោសិប្បនិមិ្មតថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ នៅកសិដ្ឋានi7

    ក្រោយបញ្ចប់ទៅដោយក្តីសោមនស្ស ព្រមទាំងទទួលបាន នូវបទពិសោធន៍ថ្មីៗ រួមទាំងការចូលរួមជាមួយi7 ក្នុងទីសដៅពង្រីកពង្រឹង ការចិញ្ចឹម ការបង្កាត់បែបវិទ្យាសាស្រ្ត ពិសេសការបង្កើតពូជគោថ្មីរបស់i7 គឺពូជ”ខាមបូ ភីតាឌូ Cambo Pintado"។
    គួរបញ្ជាក់ដែលថា វគ្គសិក្សានេះ ចែកពីផ្នែកគឺ៖

    ១. វគ្គទ្រឺស្តី

    ២. វគ្គអនុវត្តន៏ផ្ទាល់ ដែលអាចអោយសិក្ខាកាមរៀនលូកស្បូនគោ នឹងពិនិត្យដោយផ្ទាល់

    ពួកយើងនឹងព្យាយាម បន្តបង្កើតវគ្គសិក្សាអោយបានច្រើន ដើម្បីបន្តចែករំលែក បទពិសោធន៍ ចំណេះជំនាញ ថ្មីៗដែលកំពុងមានពេលបច្ចុប្បន្ន និង នាពេលខាងមុខបន្តបន្ទាប់ក្នុងវិស័យកសិកម្មចិញ្ចឹមគោ។

  • ការផលិតផ្អកពោត

    ការផ្លាស់ប្តូររបត់ផលិតកម្មថ្មី សំរាប់ការផលិតផ្អកពោត សំរាប់ចំណីគោ ១ដុំ=៥០០គីឡូ ចំណាយរយះពេលត្រឹមតែ1នាទី…។

  • កម្មវិធីសក្សា ស្តីពីការបង្កាត់ពូជសិប្បនិម្មិត AI ជំនាន់ទី ១

    នៅថ្ងៃទី ៧ ឧសភា ២០២២ ខាងមុខនេះ កសិដ្ឋាន i7 Ranch នឹងមាន កម្មវិធីសិក្សា ស្តីពីការបង្កាត់ពូជសិប្បនិម្មិត AI ជំនាន់ទី ១ សម្រាប់សមាជិក i7, សូមអញ្ជើញចុះឈ្មោះអោយមុនថ្ងៃទី ៥ ឧសភា ២០២២។
    ទីតាំង: ទល់មុខរោងចក្រទី១៦ តំបន់អភិវឧ្ឍន៏ 7NG វិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល សូមអរគុណ។

  • សូមស្វាគមន៏គណកម្មាធិការផ្តល់ពិន្ទុការប្រកួតគោលើកទី ៥ រដូវកាលទី១ ឆ្នាំ ២០២២

    រីករាយ និងស្វាគមន៏គណកម្មាធិការផ្តល់ពិន្ទុការប្រកួតគោលើកទី ៥ រដូវកាលទី១ ឆ្នាំ ២០២២ មកពី SG Cattle Service From Thailand and Mr: Pinheiro From Brazil ជួបគ្នាថ្ងៃស្អែក សៅរ៍-អាទិត្យ ទី១២-១៣ កុម្ភះ ២០២២។

  • ការតាំងពិពណ៌ ប្រកួតប្រជែង និងការដាក់ដេញថ្លៃគោ

    ដើម្បីរួមចំណែកជាមួយក្រសួងកសិកម្ម ក្នុងការលើកស្ទួយវិស័យកសិកម្មកម្ពុជា ជាពិសេសវិស័យចិញ្ចឹមគោអោយកាន់តែរីកចម្រើនជឿនលឿនដូចបណ្តាប្រទេសដ៏ទៃ i7 បានរៀបចំព្រឹត្តិការណ៏: ការតាំងពិពណ៌ ប្រកួតប្រជែង និងការដាក់ដេញថ្លៃគោ នៅថ្ងៃទី១២-១៣ កុម្ភះ ២០២២ ដែលមានទីតាំងនៅ តំបន់អភិវឧ្ឍន៏ 7NGវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ សូមអញ្ជើញពុក ម៉ែ បងប្អូនប្រជាកសិករ និងប្អូនៗនិស្សិតមហាវិទ្យាល័យកសិកម្ម អញ្ជើញចូលរួមទស្សនាដោយសេរី និងរីករាយ ដើម្បីគាំទ្រវិស័យចិញ្ចឹមសត្វកម្ពុជាយើងទាំងអស់គ្នា។

    បងប្អូនគ្រាន់តែបំពេញតាមទំរង់ដូចខាងក្រោមដើម្បីចុះឈ្មោះប្រកួតអោយបានមុនថ្ងៃទី ៣០ មករា ២០២២

  • គោបាពូជប្រាម៉ាន់ឈាមសុទ្ធ

    គោបាពូជប្រាម៉ាន់ឈាមសុទ្ធចំនួន 5ក្បាល នឹងបើកការលក់ដេញថ្លៃតាមរយះហ្វេសប៊ុក i7 Ranch Cambodia វេលាម៉ោង 3:00ដល់ម៉ោង5:00រសៀលថ្ងៃទី25 ខែធ្នូ ឆ្នាំ2021..!! 
    សូមអញ្ជើញចូលរួមទស្សនាដោយផ្ទាល់នៅកសិដ្ឋាន i7 ទីតាំង: តំបន់អភិវឧ្ឍន៍7NGវិហារសួគ៌។

  • i7 Ranch Cambodia

    i7 Breeding Station:
    ជាស្ថានីយ៏បង្កាត់គោធំជាងគេនៅក្នុងប្រទេសកម្ពុជាជាមួយនឹងបទពិសោធន៏ជិត20ឆ្នាំកន្លងមក យើងខ្ញុំនឹងផ្តល់ជូនបងប្អូននូវ:
    - ការបង្កាត់សិប្បនិមិត្ត (AI) ជាមួយក្រុមការងារជំនាញដែលធ្លាប់ហ្វឹកហាត់មកពីក្រៅប្រទេស
    - ជាមួយឧបករណ៏ដែលមានបច្ចេកវិទ្យាទំនើប
    - ទីតាំងក្រោលមានកំរិតស្តងដាខ្ពស់
    - ជាមួយទឹកស្ពែម (Semen) មានគុណភាពខ្ពស់ នាំចូលពីប្រទេសអាមេរិកផ្ទាល់ និងពីកសិដ្ឋានដើមល្បីៗដូចជា: V8, ST-HK, JDH..
    ល័ក្ខខ័ណ្ឧនៃការបង្កាត់:
    - ក្រុមការងារ i7 នឹងធ្វើការត្រួពិត្យស្បូនគោជូនដោយមិនគិតថ្លៃ (ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021)
    - បង់សេវាប្រចាំថ្ងៃ សំរាប់ត្រៀមបង្កាត់ AI
    - ចំណាយលើទឹកស្ពែមដែលបានប្រើប្រាស់ (ប្រសិនបើការបង្កាត់AI ពីរដងមិនជាប់ i7 នឹង Free ជូនការបង្កាត់ធម្មជាតិជូនវិញ ដោយមិនគិតថ្លៃ)
    - អាចជ្រើសរើសគោបាដែលនាំចូលពីក្រៅប្រទេស ទៅតាមការស្រលាញ់ដែលមានស្រាប់ក្នុងកសិដ្ឋាន i7 សំរាប់ការបង្កាត់ធម្មជាតិ
    ស្ថានីយ៏យើងខ្ញុំមាន:
    - សេវាទទួលបង្កាត់នៅ i7 Breeding Station ផ្ទាល់ (ជ្រើសរើសទៅតាមទឹកស្ពែម តាមប្រភេទ និងតាមតំលៃ)
    - សេវាចិញ្ចឹមសំរាប់គោពូជ
    - សេវាចិញ្ចឹមសំរាប់គោត្រៀមប្រកួតប្រជែង
    បងប្អូននឹងទទួលបានសិទ្ធសំរាប់ប្រកួតប្រជែងចាប់ពីឆ្នាំ2022 និងឆ្នាំបន្តបន្ទាប់តទៅ ក្នុងករណីការបង្កាត់ (AI) របស់បងប្អូនត្រូវបានទទួលស្គាល់និងចុះបញ្ជីប្រវត្តិគោជាមួយនឹង i7 Ranch Cambodia